KOH KONG Khmer Noodles
Phone: 012-211110 / 097-2069999
Opening times:
Sun 7:00 am - 7:00 pm
Mon 7:00 am - 7:00 pm
Tue 7:00 am - 7:00 pm
Wed 7:00 am - 7:00 pm
Thu 7:00 am - 7:00 pm
Fri 7:00 am - 7:00 pm
Sat 7:00 am - 7:00 pm
Traditional Khmer Noodle ( Nombach Chok )
1- Proher
2-Curry Fish
3-Curry Chicken (kohKong)
4-Kompot with souse
នំបញ្ចុកខ្មែរឡើងស៊េរីដល់ក្នុងហាង
អ្នកប្រហែលជាធ្លាប់តែញុំានំបញ្ចុកដែលគេរែកលក់ ឬលក់លើគ្រែតូចៗតែប៉ុណ្ណោះ ក៏ប៉ុន្តែឥលូវនេះនំបញ្ចុកខ្មែរឡើងស៊េរីដល់លក់នៅក្នុងហាងទំនើបហើយ។ តើអ្នកដឹងថា មាននៅកន្លែងណាទេ? ពេលនេះ Sabay សូមណែនាំហាងមួយកន្លែងដែលអ្នកអាចអង្គុយញុំានំបញ្ចុកប្រកបដោយផាសុខភាព និងមានឱជារសឆ្ងាញ់ជាប់មាត់។
បើជិះតាមបណ្ដោយផ្លូវ១៩៣ ខាងលិចផ្សារអូឡាំពិក អ្នកនឹងប្រទះឃើញហាងមួយដ៏ទាក់ទាញ និងមានស្លាកយីហោពណ៌បៃតងដែលសរសេរថា “នំបញ្ចុកកោះកុង”។ ការតុបតែងហាងលក្ខណៈស្ទីលខ្មែរដោយអំពូលភ្លើងកែច្នៃលម្អដោយល្អី និងចង្អេរ មានតុឈើតូចៗសម្រាប់អង្គុយគ្នាពីរៗនាក់ និងតុឈើវែងៗស័ក្តសមបំផុតក្នុងការទទួលទានជាលក្ខណៈគ្រួសារ ជួបជុំមិត្តភ័ក្តិ។
លោក កៀក ឆាយ ម្ចាស់ហាងរូបនេះ បានប្រាប់ឲ្យដឹងថា ដោយសារតែគាត់ចង់លើកស្ទួយដល់នំបញ្ចុកខ្មែរ និងចង់ផ្ដល់បរិយាកាសរីករាយដល់អតិថិជនតាមរយៈការអង្គុយទទួលទាននំបញ្ចុកដែលមានទាំងឱជារសឈ្ងុយឆ្ងាញ់ អនាម័យល្អ និងផាសុខភាព ទើបសម្រេចឲ្យគាត់បើកហាងនេះឡើង។
គេថា “ម្ហូបឆ្ងាញ់នឹងអន្លក់” ពិតណាស់! ជាពិសេសនំបញ្ចុកនេះតែម្ដង។ ពេលអ្នកដើរចូលទៅក្នុងហាងអ្នកនឹងឃើញមានអន្លក់ស្រស់ៗ៧-៨មុខតាំងតម្រៀបនៅលើតុ រង់ចាំអ្នកចាប់ដាក់ចាននំបញ្ចុក។
ហាងនេះមានលក់នូវនំបញ្ចុកពិសេស៤មុខ ដូចជា នំបញ្ចុកសម្លប្រហើរ នំបញ្ចុកសម្លការីត្រី នំបញ្ចុកកំពត និងនំបញ្ចុកការីកោះកុង។ អ្នកទទួលទាននឹងមិនខកបំណងនោះទេ ព្រោះនំបញ្ចុកទាំងនោះសុទ្ធតែចេញពីស្នាដៃយ៉ាងចំណានរបស់ម្ចាស់ហាងដែលមានដើមកំណើតមកពីទឹកដីកោះកុង។
អីចឹងបើចង់ញុំានំបញ្ចុកកោះកុង មិនចាំបាច់ជិះឡានទៅដល់ខេត្តកោះកុងទេ គ្រាន់តែទៅហាង “នំបញ្ចុកកោះកុង” អ្នកនឹងទទួលបានរសជាតិដើមពីខេត្តកោះកុងពិតៗ ហើយមានកន្លែងអង្គុយញុំាយ៉ាងស្រួលខ្លួនទៀតផង។
ហាងនេះចាប់បើកដំណើរការពីម៉ោង ៧ព្រឹកដល់៧យប់។ ពិសេសជាងនេះទៅទៀតនោះ ក៏មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះទៀតផង ដោយគ្រាន់តែអ្នកទូរសព្ទទៅលេខ ០១២ ២១១ ១១០/០៩៧ ២០៦ ៩៩៩៩៕
What do you think about us?
Comments
No comments yet!Start a discussion
comments powered by DisqusPlaces nearby





